នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានទទួលជួបគណៈប្រតិភូបណ្ឌិត្យសភាភាពជាអ្នកដឹកនាំភូតុងរបស់ចិន (China Executive Leadership Academy Pudong) ដឹកនាំដោយលោកស្រី SONG Jin សមាជិកាគណៈកម្មាធិការប្រតិបត្តិ ដើម្បីពិភាក្សាអំពីលទ្ធភាពអនុវត្តគម្រាងរួមគ្នាដូចជាការរៀបចំករណីសិក្សារ់ការរៀបចំកម្មវិធីសិក្សា ការផ្លាស់ប្តូរសាស្រ្តាចារ្យជំនាញ ការរៀបចំសន្និសីទលើលើប្រធានបទពាក់ព័ន្ធនឹងកំណែទម្រង់រដ្ឋបាល រដ្ឋបាលសាធារណៈ អភិបាលកិច្ច និងការស្រាវជ្រាវ បោះពុម្ពឯកសារពាក់ព័ន្ធទៅនឹងកម្ពុជា-ចិន ចិន-អាស៊ានជាដើម បន្ទាប់ពីស្ថាប័នទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម លី កាន់ជៀ សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនីសចិន នៅទីក្រុងសៀងហៃ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ កន្លងមក។
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានទទួលជួបគណៈប្រតិភូបណ្ឌិត្យសភាភាពជាអ្នកដឹកនាំភូតុងរបស់ចិន (China Executive Leadership Academy Pudong) ដឹកនាំដោយលោកស្រី SONG Jin សមាជិកាគណៈកម្មាធិការប្រតិបត្តិ
ថ្ងៃទី២៧ ខែវិច្ឆិកា ២០២៤