loading

ព័ត៌មានលម្អិត

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញផ្តល់បាឋកថា ស្ដីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ»

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញផ្តល់បាឋកថា ស្ដីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងមុខងារសាធារណៈ។

ពិធីនេះបានប្រព្រឹត្តទៅដោយមានការចូលរួមដោយផ្ទាល់នៅសហសាលនៃសាលាភូមិន្ទរដ្ឋបាល និងតាមប្រព័ន្ធអនឡាញ (Zoom) ពីសំណាក់មន្រី្តរាជការមានតួនាទីចាប់ពីអនុប្រធានការិយាល័យ រហូតដល់ រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ និងមន្ត្រីរាជការនៅគ្រប់មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត សរុបមានអ្នកចូលរួមប្រមាណជិត ១ ២០០នាក់៕