(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល។
ក្នុងអង្គពិធីនេះ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានបញ្ជាក់នៅក្នុងរបាយការណ៍ អំពីលទ្ធផលដែលសាលាសម្រេចបាននាពេលកន្លងមក ជាពិសេសគឺសាលាភូមិន្ទរដ្ឋបាលបានកំណត់ចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ របស់ខ្លួន ដែលជាឯកសារគន្លឹះសម្រាប់ការកំណត់គោលដៅទៅអនាគតរបស់សាលាភូមិន្ទរដ្ឋបាល។
បន្ទាប់ពីពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាលរួចមក ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានធ្វើដំណើរទស្សនកិច្ចនៅបរិវេណសាលាភូមិន្ទរដ្ឋបាលផងដែរ៕