ថ្ងៃទី២០ ខែកញ្ញា ២០១៩
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩
ឯកឧត្ដម ស៊ុង វិនទិ នាយកស្ដីទីសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងក្រុមការងារ បានជួបពិភាក្សាជាមួយ ក្រុមការងាររបស់ Chandler Institute of Governance នៃប្រទេសសិង្ហបុរី តាមរយៈ (Video Conference) លើគោលបំណង ក្នុងការកសាងកិច្ចសហប្រតិបត្តិការ តាមរយៈការអភិវឌ្ឍ នូវកម្មវិធីបណ្ដុះបណ្ដាល និងការស្រាវជ្រាវតាមបែបករណីសិក្សា ព្រមទាំងស្វែងរកលទ្ធភាព ក្នុងការសហការ លើកម្មវិធីសិក្សាជាន់ខ្ពស់ថ្នាក់ អនុបណ្ឌិតគោលនយោបាយសាធារណៈ ផងដែរ។