loading

ព័ត៌មានលម្អិត

សិក្ខាកាម វគ្គថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាស្ត្រី ឆ្នាំ២០១៩ ក្រុមទី១ បន្ទប់ភ្នំពេញ វេនព្រឹក បានចុះធ្វើសកម្មភាពការងារសង្គម ក្រោមប្រធានបទ «វប្បធម៌ សាសនា ផ្សារភ្ជាប់បរិស្ថាន និងសង្គម»

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩
សិក្ខាកាម វគ្គថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាស្ត្រី ឆ្នាំ២០១៩ ក្រុមទី១ បន្ទប់ភ្នំពេញ វេនព្រឹក បានចុះធ្វើសកម្មភាពការងារសង្គម ក្រោមប្រធានបទ «វប្បធម៌ សាសនា ផ្សារភ្ជាប់បរិស្ថាន និងសង្គម» ស្ថិតនៅក្នុងបរិវេន វត្តអង្គសេរីសួស្ដី ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្ដម សុខសេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល។
ការអនុវត្តន៍សកម្មភាពសង្គមនេះ ផ្តោតសំខាន់លើ
១. វិស័យអប់រំ៖ ឱ្យចេះធ្វើការជាក្រុម ចេះគោរពស្រឡាញ់គ្នា ប្រពៃណី សាសនា វប្បធម៌ និងថែរក្សាបរិស្ថាន
២. វិស័យសប្បុរសធម៌៖ ជួយដល់វត្តអារាម និងសម្រាលបន្ទុក គ្រួសារទីទ័លក្រ ក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
៣. វិស័យការងារជាក្រុម៖ បង្កើនការសហការធ្វើការងារជាក្រុម ចេះការពារក្រុម គោរពស្រឡាញ់គ្នា ដើម្បីលើកស្ទួយសង្គមជាតិ ព្រមទាំងមានឆន្ទៈ ចង់បន្សល់ទុក នូវស្នាដៃ ដែលជាប្រយោជន៍ល្អ ចំពោះសង្គមតាមលទ្ធភាព ដែលបានផ្ដួចផ្ដើមរួមគ្នាជាក្រុម!