loading

ព័ត៌មានលម្អិត

បាឋកថាក្រោមប្រធានបទ «ការសិក្សាក្នុងសម័យកាលបញ្ញាសិប្បនិម្មិត» វាគ្មិនដោយ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ)

នៅរសៀលថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាភូមិន្ទរដ្ឋបាល បានរៀបចំកម្មវិធីបាឋកថាក្រោមប្រធានបទ «ការសិក្សាក្នុងសម័យកាលបញ្ញាសិប្បនិម្មិត» វាគ្មិនដោយ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ) ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាគណៈគ្រប់គ្រងសាលា គ្រូសម្របសម្រួល គ្រូជំនួយ និងកម្មសិក្សាការី ដែលបានចូលរួមដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញសរុបចំនួនប្រមាណ៣៩០អង្គ/នាក់។

គោលបំណងសំខាន់ៗក្នុងការរៀបចំកម្មវិធីបាឋកថានេះ រួមមាន៖
ទី១-  ដើម្បីសិក្សាស្វែងយល់អំពីរបៀបរបបនៃការសិក្សាថ្មីស្របតាមបរិបទនៃការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា
ទី២-  ផ្តល់ឱកាសដល់កម្មសិក្សាការីបានសិក្សារៀនសូត្របន្ថែម តាមរយៈការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ការងារដ៏សម្បូរបែបពី ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត។

ជាមួយគ្នានេះសូមគូសបញ្ជាក់ផងដែរថា ក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល កម្មវិធីបាឋកថាត្រូវបានចាត់ទុកថា       ជាវេទិកាដ៏មានសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងសមត្ថភាពសិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម តាមរយៈការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ពីថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងមន្ត្រីជំនាញនានា ពាក់ព័ន្ធនឹងចក្ខុវិស័យ ឯកសារទស្សនាទាន ការអនុវត្តគោលនយោបាយ ការងារកែទម្រង់របស់រាជរដ្ឋាភិបាល ភាពជាអ្នកដឹកនាំ និងឧត្តមានុវត្តន៍ក្នុងការដឹកនាំនិងការគ្រប់គ្រងក្រសួង ស្ថាប័នជាដើម។