ការអនុញ្ញាតឱ្យរាយការណ៍ជាប្រចាំ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចធិបតីលើការងារកែទម្រង់ ព្រមទាំងការផ្ដល់សេចក្ដីទុកចិត្តជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈក្នុងការអនុវត្តការងារក្នុងនាមជាសេនាធិការ ដើម្បីសម្រេចលទ្ធផលឆ្លើយតបទៅនឹងចក្ខុវិស័យរបស់សម្ដេចធិបតី និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាពិសេសកំណែទម្រង់រដ្ឋបាលសាធារណៈដែលជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល។
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងមុខងារសាធារណៈ ពិតជាមានមោទនភាពបំផុតក្នុងការបំពេញបេសកកម្ម និងភារកិច្ចដ៏មានសារៈសំខាន់មួយនេះ ដើម្បីដឹកនាំកំណែទម្រង់ដែលនឹងធានាដល់ប្រព័ន្ធរដ្ឋបាលសាធារណៈមួយដែលកាន់តែរឹងមាំជូនប្រទេសជាតិ និងប្រជាជន🇰🇭។