loading

ព័ត៌មានលម្អិត

កិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្តាញគ្រឹះស្ថានបណ្តុះបណ្តាលមុខងារសាធារណៈអាស៊ាន

បណ្តាញគ្រឹះស្ថានបណ្តុះបណ្តាលមុខងារសាធារណៈ (PSTI network) គឺជាបណ្តុំនៃស្ថាប័នដែលទទួលបន្ទុកក្នុងការបណ្តុះបណ្តាលមន្ត្រីរាជការ/រដ្ឋការ នៅក្នុងប្រទេសជាសមាជិកអាស៊ានទាំងដប់។ បណ្តាញនេះត្រូវបានបង្កើតឡើងក្នុងគោលដៅគាំទ្រ ចែករំលែកចំណេះដឹង ចំណេះធ្វើ និងសហការគ្នាក្នុងការលើកកម្ពស់សមត្ថភាពក្នុងការសិក្សាស្រាវជ្រាវនិងបណ្តុះបណ្តាល។ សាលាភូមិន្ទរដ្ឋបាលដែលជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈក៏ជាសមាជិកនៃបណ្តាញនេះដែរ។

ជារៀងរាល់ឆ្នាំថ្នាក់ដឹកនាំមកពីស្ថាប័នជាសមាជិកនៃបណ្តាញ តែងជួបប្រជុំគ្នានៅប្រទេសដែលជាម្ចាស់ផ្ទះប្តូរវេន ដើម្បីសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក ចែករំលែក និងពិភាក្សាជម្រុញនូវកិច្ចសហការទ្វេភាគីនិងពហុភាគី ក្នុងចំណោមស្ថាប័នជាសមាជិក និងបណ្តាស្ថាប័នមកពីបណ្តាប្រទេសនានាលើពិភពលោក។

ដោយទទួលបានការអនុញ្ញាតិពីឯកឧត្ដម យក់ ប៊ុនណារដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម ស៊ុង វិនទិ បានចូលរួមក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ដើម្បីចែករំលែកនូវបទពិសោធន៍ក្នុងការបណ្តុះបណ្តាលមន្ត្រីរាជការនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសិក្សាបន្ថែមពីបទពិសោធន៍របស់ស្ថាប័នបណ្តុះបណ្តាលដទៃមកពីបណ្តាប្រទេសជាសមាជិកអ៊ាសាន និងស្ថាប័នដៃគូរ។