loading

ព័ត៌មានលម្អិត

កម្មវិធី «ផ្សព្វផ្សាយព្រឹត្តិបត្រគោលនយោបាយនិងរដ្ឋបាលសាធារណៈ ឆ្នាំទី១ លេខ១» របស់សាលាភូមិន្ទរដ្ឋបាល

កាលពីព្រឹកថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ សាលាភូមិន្ទរដ្ឋបាល បានរៀបចំកម្មវិធី «ផ្សព្វផ្សាយព្រឹត្តិបត្រគោលនយោបាយនិងរដ្ឋបាលសាធារណៈ ឆ្នាំទី១ លេខ១» ក្រោមអធិបតីភាពរបស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំងជាប្រធានក្រុមប្រឹក្សាផ្តល់យោបល់លើការបង្កើតព្រឹត្តិបត្រនៃសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ព្រមទាំងមានសមាសភាពចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាសភាពក្រុមប្រឹក្សាផ្តល់យោបល់ គណៈកម្មការនិពន្ធនាយក ក្រុមប្រឹក្សានិពន្ធ ក្រុមការងារបច្ចេកទេស គណៈគ្រប់គ្រង ភ្ញៀវកិត្តិយស មន្ត្រីរាជការ និងកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២៤ សរុបប្រមាណ ១៥០អង្គ/នាក់។
 
ព្រឹត្តិបត្រ គោលនយោបាយនិងរដ្ឋបាលសាធារណៈ ឆ្នាំទី១ លេខ១ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការអាននិងស្រាវជ្រាវ ដើម្បីបង្កើនពុទ្ធិជូនដល់សិស្សមន្ត្រី កម្មសិក្សាការី និងសាធារណជន តាមរយៈការសិក្សាស្រាវជ្រាវនិងនិពន្ធដោយអ្នកនិពន្ធប្រកបដោយគុណវុឌ្ឍិ លើប្រធានចំនួន៥ រួមមាន៖
1-   គោលនយោបាយសាធារណៈនិងបញ្ហាប្រឈមក្នុងសតវត្សទី២១ ដោយ ឯកឧត្តមបណ្ឌិត អុន ស៊ីវុធថា
2-   ការអប់រំឧត្តមសិក្សានិងការស្រាវជ្រាវនៅកម្ពុជា : ដើម្បីអ្វីនិងដើម្បីអ្នកណា? ដោយ បណ្ឌិត អ៊ុន លាង និង បណ្ឌិត ឡេង សុជា
3-   ប្រភេទនៃរបបនយោបាយនិងការអភិវឌ្ឍសេដ្ឋកិច្ច ដោយ ឯកឧត្តមបណ្ឌិត អ៊ុន ឃាង
4-   ប្រព័ន្ធគ្រប់គ្រងគុណផលនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ : ទស្សនាទាន និងការអនុវត្ត «ករណីសិក្សា មុខងារសាធារណៈកម្ពុជា» ដោយ លោក ធន់ ប៊ុនធឿន
5-   ទំនុកចិត្តសង្គម និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ដោយ បណ្ឌិត សេង គីមទី
 
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម យក់ ប៊ុនណា ក៏បានលើកឡើងពីសារៈសំខាន់នៃការសិក្សាស្រាវជ្រាវ ព្រមទាំងបានលើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវឱ្យបានច្រើន ដើម្បីទុកជាឯកសារក្នុងការសិក្សារៀនសូត្រ ការស្រាវជ្រាវ និងជាភាពសម្បូរបែបនៃឯកសារសម្រាប់សិស្សមន្ត្រី កម្មសិក្សាការី សិក្ខាកាម សិស្ស និស្សិត និងសាធារណជន។

🌎 | Website (http://era.gov.kh/)
🌎 | Telegram (https://t.me/activitieera)
🌎 | Facebook page (https://www.facebook.com/RsaCambodia)

Face