loading

ផែនការបណ្តុះបណ្តាលរយៈពេលខ្លីសម្រាប់ មន្រ្តីថ្នាក់ដឹកនាំ​

ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សាលាភូមិន្ទរដ្ឋបាលបានកំពុងអនុវត្តន៍វគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំជាស្រ្តីមានឋានៈជារដ្ឋលេខាធិការ- អនុរដ្ឋលេខាធិការ តាមបណ្តាក្រសួង-ស្ថាប័ន ព្រមទាំងមានផែនការបន្តការបើកវគ្គបណ្តុះបណ្តាលខ្លីជាច្រើនថែមទៀត ដែលក្នុងនោះមានការបណ្តុះបណ្តាលថ្នាក់អភិបាលរងខេត្ត អភិបាលស្រុក-រងស្រុក ថ្នាក់អគ្គនាយកនិងប្រធាននាយកដ្ឋានបុគ្គលិកតាមបណ្តាក្រសួង-ស្ថាប័ន ថ្នាក់ប្រធានមន្ទីរទូទាំងរាជធានី ខេត្ត-ក្រុង។ ព្រមជាមួយគ្នានេះដែរ សាលាភូមិន្ទរដ្ឋបាលក៏បានគិតគូរផងដែរក្នុងការបង្កើតវគ្គបណ្តុះបណ្តាលមន្រ្តីជាស្រ្តីថ្នាក់កណ្តាលដែលមកពីបណ្តាក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា។