loading

ព័ត៌មានលម្អិត

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល សូមគោរពផ្ញើលិខិតអបអរសាទរ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល សូមគោរពផ្ញើលិខិតអបអរសាទរ និងសូមគំាំទ្រយ៉ាងពេញទំហឹងក្នុងឱកាសដែល ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានទទួលសេចក្តីទុកចិត្តពីរដ្ឋសភា និងត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងជា ឧបនាយករដ្ឋមន្ត្រី នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលការទទួលបានតំណែងដ៏ឧត្តុងឧត្តមនេះ គឺជាសក្ខីភាពឆ្លុះបញ្ជាំងឱ្យឃើញច្បាស់អំពីសមត្ថភាព ភាពជាអ្នកដឹកនាំ និងការខិតខំលះបង់អស់កម្លាំងកាយចិត្តរបស់ ឯកឧត្តម ក្នុងការចូលរួមជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជន ជាពិសេសការងារដឹកនាំកំណែទម្រង់រដ្ឋបាលសាធារណៈ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ស័ក្កិសិទ្ធភាព និងបរិយាបន្ន នៃព្រះរាជាណាចក្រកម្ពុជា។