ថ្ងៃទី២៩ ខែធ្នូ ២០២០
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ៍ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល បានរៀបចំកិច្ចប្រជុំមួយដឹកនាំដោយ
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល
ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ អភិបាលកិច្ច ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍នៃសាលាភូមិន្ទរដ្ឋបាល ហៅកាត់ថា ម.អ.ដ.ន. ព្រមទាំងមានវត្តមានចូលរួម ក្រុមការងាររដ្ឋបាល និងលេខាធិការសម្រាប់គម្រោងរៀបចំករណីសិក្សា ឯកឧត្តម លោកជំទាវជាប្រធាន និងអនុប្រធាន ព្រមទាំងសមាជិក សមាជិកាក្រុមការងារករណីសិក្សា ស្តីពី ការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពសេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១៩ រួមមាន៖
– វិទ្យាល័យពេជ្រចិន្តាខេត្តបាត់ដំបង
– មន្ទីរពេទ្យបង្អែកបាកានខេត្តពោធិ៍សាត់
– មន្ទីរពេទ្យខេត្តកោះកុង និង
– មន្ទីរពេទ្យខេត្តកំពង់ចាម
ដើម្បីពិនិត្យពិភាក្សាសម្រេចលើលទ្ធផលនៃការសរសេរករណីសិក្សា និងវីដេអូផ្សព្វផ្សាយអំពីអង្គភាពផ្តល់សេវាសាធារណៈគំរូទាំង៤ ដើម្បីត្រៀមរៀបចំបោះពុម្ព បែងចែក និងផ្សព្វផ្សាយ ដល់បណ្តាអង្គភាពផ្តល់សេវាសាធារណៈពាក់ព័ន្ធនានា។
កិច្ចប្រជុំនេះ បានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល ប្រកបដោយភាតរភាព និងសាមគ្គីភាពខ្ពស់។