loading

ព័ត៌មានលម្អិត

សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណចំពោះ លោក លោកស្រី ដែលបានឧបត្ថម្ភនូវថវិកា ដើម្បីជួយដល់ប្រជាពលរដ្ឋ រងគ្រោះជំនន់ទឹកភ្លៀង

(រាជធានីភ្នំពេញ)៖ ថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២០ បន្ទប់ចតុមុខ (វេនព្រឹក) ដែលបាននាំយកថវិកាចំនួន ២២៥$+១៣,០០០០រៀល ជូនដល់សាលាភូមិន្ទរដ្ឋបាល ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះជំនន់ទឹកភ្លៀង នៅតាមខេត្តមួយចំនួន។
សូមជូនពរដល់ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែ សេចក្ដីសុខ សេចក្ដីចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។