ថ្ងៃទី១៥ កក្កដា ២០២០
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាក្រុមការងារ អនុវត្តគម្រោងរៀបចំករណីសិក្សាស្ដីពី វឌ្ឍនភាពការងារនៃដំណើរការ«ការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១៩ » ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាប្រធាន អនុប្រធាន និងសមាជិក អញ្ជើញពីក្រុមការងារទាំងបីមាន៖
-ក្រុមការងារដឹកនាំ និងគ្រប់គ្រងគម្រោងរៀបចំករណីសិក្សាស្ដីពី ការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១៩។
-ក្រុមការងាររៀបចំករណីសិក្សាស្ដីពីការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈរបស់ វិទ្យាល័យពេជ្រចិន្ដា មន្ទីរពេទ្យខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែក ខេត្តកោះកុង មន្ទីរពេទ្យបង្អែកបាកាន ។
-ក្រុមការងាររដ្ឋបាល និងលេខាធិការសម្រាប់គម្រោងរៀបចំករណីសិក្សា ស្ដីពីការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១៩។