loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាលទទួលស្វាគមន៍ លោកស្រីសាស្ត្រាចារ្យ Margaret Allison និងលោកសាស្ត្រាចារ្យ Paul Tambunan ដែលជាគ្រូឧទ្ទេសអញ្ជើញមកពីធនាគារពិភពលោក

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញទទួលស្វាគមន៍ លោកស្រីសាស្ត្រាចារ្យ Margaret Allison និងលោកសាស្ត្រាចារ្យ Paul Tambunan ដែលជាគ្រូឧទ្ទេសអញ្ជើញមកពីធនាគារពិភពលោក។

សូមបញ្ជាក់ថា៖ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក (World Bank) ក្នុងកម្មវិធីគាំទ្រ និងអភិវឌ្ឍសមត្ថភាពលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ដល់មន្ត្រីជាន់ខ្ពស់កម្ពុជា សាលាភូមិន្ទរដ្ឋបាល បានសហការជាមួយធនាគារពិភពលោករៀបចំការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជូនដល់គ្រូបង្គោលនៃសាលាភូមិន្ទរដ្ឋបាល។