loading

ព័ត៌មានលម្អិត

ឯកឧត្ដម ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល ដឹកនាំប្រជុំក្រុមការងារទទួលពាក្យតាមប្រព័ន្ធអនឡាញ នៃការជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី១០

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២
ឯកឧត្ដម ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល និងជាប្រធានក្រុមការងារទទួលពាក្យតាមប្រព័ន្ធអនឡាញ នៃការជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី១០ នៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ បែងចែកតាមតួនាទីភារកិច្ចរៀងៗខ្លួនចំពោះក្រុមការងារនីមួយៗ ដើម្បីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការទទួលពាក្យសុំសិទ្ធិប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី១០ នៃសាលាភូមិន្ទរដ្ឋបាល។