loading

ព័ត៌មានលម្អិត

បាឋកថាស្ដីពី «អាថ៌កំបាំងក្រៅឆាករបស់មេដឹកនាំអាស៊ាន និងពិភពលោក» ផ្ដល់បទបាឋកថាដោយ៖ លោក ពុយ គា ជាអ្នកនិពន្ធ និងជាប្រធានអ្នកឆ្លើយឆ្លងឱ្យទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុន អមការពិភាក្សាដោយ លោកបណ្ឌិត ផាត កុសល សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២
ឯកឧត្តម ស៊ុង វិនទិ នាយកស្តីទីសាលាភូមិន្ទរដ្ឋបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបាឋកថា ស្ដីពី «អាថ៌កំបាំងក្រៅឆាករបស់មេដឹកនាំអាស៊ាន និងពិភពលោក» ផ្ដល់បទបាឋកថាដោយ៖ លោក ពុយ គា ជាអ្នកនិពន្ធ និងជាប្រធានអ្នកឆ្លើយឆ្លងឱ្យទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុន អមការពិភាក្សាដោយ លោកបណ្ឌិត ផាត កុសល សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ មកពីសាកលវិទ្យាល័យទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីចែកជូនដល់សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១២ និងកម្មសិក្សាការី ឆ្នាំ២០២២ ទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល។

តាមរយៈមតិស្វាគមន៍របស់ ឯកឧត្ដមនាយកស្ដីទី បានមានប្រសាសន៍ថា៖ កន្លងមក ក្នុងសវតាសាលាភូមិន្ទរដ្ឋបាល បាឋកថា បានកើតមានឡើងចាប់ពីការបង្កើតសាលាភូមិន្ទរដ្ឋបាលនាឆ្នាំ១៩៥៦ ក្នុងសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ ដែលនាពេលនោះ សាលាភូមិន្ទរដ្ឋបាល បានអញ្ជើញមន្ត្រីជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ហាញនូវការរៀបចំអង្គភាព ស្ថាប័ន វិធីសាស្ត្រការងារ ឬនីតិវិធីផ្តល់សេវាកម្មរបស់ក្រសួង-ស្ថាប័នទាំងនោះ ជូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់សេវាសាធារណៈ។

ជាទីបញ្ចប់ ឯកឧត្ដម ស៊ុង វិនទិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកដ៏មានសារៈសំខាន់របស់ លោក ពុយ គា ព្រមទាំង លោកបបណ្ឌិត ផាត កុសល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកដើម្បីចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗជូនដល់សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១២ ព្រមទាំងកម្មសិក្សាការី ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល និងសូមចាត់ទុក បាឋកថាថ្ងែនេះ ជាសកម្មភាពជួយជម្រុញ និងពង្រឹងដំណើរការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ស្របនឹងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕