សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណដល់
១. ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលបានផ្តល់អំណោយជាសៀវភៅ ចំនួន ១៩ក្បាល មានចំណងជើងថា ជីវិត និងស្នាដៃ តាមរយៈ ឯកឧត្តម មីន រតនៈ
២. លោក ធឿន សុធា សហស្ថាបនិក នទីភូមី សឹលូសិន ឯ.ក (នទី) ដែលបានផ្តល់អំណោយជាសៀវភៅ ចំនួន ១៥ក្បាល មានចំណងជើងថា៖
-បើអ្នកក្រហើយ ចំនួន ៥ក្បាល
-អ្នកជាមនុស្សដ៏អស្ចារ្យបំផុត ចំនួន ៤ក្បាល
-មនុស្សខ្មៅ ចំនួន ៣ក្បាល និង
-នាងសាខន ចំនួន ៣ក្បាល។
សម្រាប់តម្កល់ទុកក្នុងបណ្ណាល័យសាលាភូមិន្ទរដ្ឋបាល ដើម្បីជាប្រយោជន៍ដល់អ្នកសិក្សាស្រាវជ្រាវ។
សាលាភូមិន្ទរដ្ឋបាល សូមជូនពរសូមទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ ជួបប្រទះតែសេចក្តីសុខចម្រើន និងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕