loading

ព័ត៌មានលម្អិត

ការរៀបចំវគ្គបណ្ដុះបណ្ដាលមន្ត្រីជាន់ខ្ពស់ នៃក្រសួងអប់រំ យុវជន និងកីឡា នៅសាលាភូមិន្ទរដ្ឋបាល

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជួបពិភាក្សាជាមួយនឹង ឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយ ប្រធាន និងអនុប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី ការរៀបចំវគ្គបណ្ដុះបណ្ដាលមន្ត្រីជាន់ខ្ពស់ នៃក្រសួងអប់រំ យុវជន និងកីឡា នៅសាលាភូមិន្ទរដ្ឋបាល ក្នុងឆ្នាំ២០២២។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីរៀបចំកម្មវិធីបណ្ដុះបណ្ដាលមន្ត្រីជាន់ខ្ពស់ក្នុងការពង្រឹង និងអភិវឌ្ឍសមត្ថភាពឱ្យសមស្របទៅនឹងតម្រូវការ នៃការគ្រប់គ្រង និងចាត់ចែងកិច្ចការរដ្ឋបាលទូទៅរបស់ ក្រសួងអប់រំ យុវជន និងកីឡា នាឆ្នាំ២០២២នេះ៕