ថ្ងៃទី២៣ ខែសីហា ២០២២
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២
ក្រោមកិច្ចសហប្រតិបត្តិការរវាងសាលាភូមិន្ទរដ្ឋបាល និងវិទ្យាស្ថានមុខងារសាធារណៈសិង្ហបុរី សាលាភូមិន្ទរដ្ឋបាល បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី «កម្មវិធីគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពបន្ថែម លើការអភិវឌ្ឍសមត្ថភាពក្រុមការងារគម្រោង ពាក់ព័ន្ធការងារកែទម្រង់តាមបែបឌីជីថល» ក្រោមអធិបតីភាព ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល។