loading

ព័ត៌មានលម្អិត

សាលាភូមិន្ទរដ្ឋបាល និងក្រុមគ្រូពេទ្យមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនៃក្រសួងការពារជាតិ សហការរៀបចំកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅសាលាភូមិន្ទរដ្ឋបាល
សាលាភូមិន្ទរដ្ឋបាល និងក្រុមគ្រូពេទ្យមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនៃក្រសួងការពារជាតិ បានសហការរៀបចំកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ (COVID-19) ដូសទី៥ ជូនគណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រី កម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំងក្រុមគ្រួសារ ក្រោមអធិបតីភាព ឯកឧត្ដម ស៊ុង វិនទិ នាយកស្ដីទីសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល។