loading

ព័ត៌មានលម្អិត

ឯកឧត្ដម សុខ សេងយ៉ន នាយកស្ដីទីសាលាភូមិន្ទរដ្ឋបាលអញ្ជើញជាអធិបតីក្នុងកម្មវិធីជជែកដេញដោល (Debate) សម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ ទី១២

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២
សាលាភូមិន្ទរដ្ឋបាល បានរៀបចំកម្មវិធីជជែកដេញដោល (Debate) សម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្ដម សុខ សេងយ៉ន នាយកស្ដីទីសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល។

កម្មវិធីជជែកដេញដោលនេះត្រូវបានប្រកួតជជែកដេញដោលរវាង ៤ក្រុម គឺ៖
-ក្រុមទី៣ ប្រកួតជាមួយ ក្រុមទី៩ ប្រធានបទ «បញ្ហាសមុទ្រចិនខាងត្បូងគួរត្រូវបានដាក់លើរបៀបវារៈនៃកិច្ចប្រជុំកំពូលរបស់អាស៊ាន»
-ក្រុមទី៥ ប្រកួតជាមួយ ក្រុមទី១៥ ប្រធានបទ «ប្រជាពលរដ្ឋខ្មែរនៅបរទេសគួរមានសិទ្ធិបោះឆ្នោតតាម
រយៈស្ថានទូតកម្ពុជា»៕