ថ្ងៃទី២៨ ខែកក្កដា ២០២២
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២
ឯកឧត្តម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំក្រុមការងាររៀបចំបាឋកថារបស់សាលាភូមិន្ទរដ្ឋបាល ប្រជុំពិភាក្សាជាមួយក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន តាមប្រព័ន្ធអនឡាញ ស្ដីពី ការរៀបចំកម្មវិធីបាឋកថា និងដំណើរទស្សនកិច្ចសិក្សារបស់សិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។