loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល​ ទទួលជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Laurent Sermet នាយកថ្មី AUF ប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃពុធ​ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅសាលាភូមិន្ទរដ្ឋបាល
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល​
បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Laurent Sermet នាយកថ្មី AUF ប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក ដោយមានការអមដំណើររបស់ លោក អុឹម ក្រាវង្ស ប្រធានការិយាល័យ AUF ប្រចាំនៅកម្ពុជាផងដែរ។

នៅក្នុងជំនួបនេះ គូភាគីទាំងពីរបានពិភាក្សានូវចំនុចសំខាន់ៗមួយចំនួនរួមមាន៖
១. ឡាហ្រ្វង់កូហ្វូនីនៅក្នុងសាវតា និងការវិវត្តរបស់សាលាភូមិន្ទរដ្ឋបាល
២. កិច្ចសហប្រតិបត្តិការរវាងសាលាភូមិន្ទរដ្ឋបាល និងAUF នាពេលកន្លងមក
៣. លទ្ធភាពគម្រោងផ្សេងៗរបស់សាលាភូមិន្ទរដ្ឋបាលអាចធ្វើ ដែលនឹងអាចទទួលបានការគាំទ្រពី AUF ។ល។

កិច្ចពិភាក្សានេះ ត្រូវបានចូលរួមដោយក្រុមការងារហ្រ្វង់កូហ្វូនីប្រចាំសាលាភូមិន្ទរដ្ឋបាលផងដែរ៕