(ខេត្តសៀមរាប)៖ នៅថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២
ឯកឧត្តម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ កម្មសិក្សាការី ឆ្នាំ២០២២ គ្រូសម្របសម្រួល និងគ្រូជំនួយ នៃសាលាភូមិន្ទរដ្ឋបាល ចូលរួមកម្មវិធីដាំដើមឈើតាមសងខាងផ្លូវចូលទៅកាន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” និងកម្មវិធីអបអរសាទរទិវាជីវៈចម្រុះអន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងលោកជំទាវ ដោយមានការចូលរួមពី រដ្ឋបាលខេត្តសៀមរាប មន្ទីរជុំវិញខេត្ត រដ្ឋបាលស្រុកបន្ទាយស្រី និងស្រុកស្វាយលើ ប្រជាសហគមន៍ យុវជន សសយក និងអង្គការជាដៃគូពាក់ព័ន្ធ សរុបជិត ១០០០នាក់។