(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ១០កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី “រដ្ឋាភិបាលឌីជីថល” ដែលរៀបចំឡើងដោយកិច្ចសហការរវាងសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈកម្ពុជា និងវិទ្យាស្ថានមុខងារសាធារណៈសិង្ហបុរី ដោយមានការសម្របសម្រួលពីមូលនិធិ Temasek អន្តរជាតិ។ ពិធីនេះប្រព្រឹត្តទៅដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ ក្រសួង ស្ថាប័ន និងលោក លោកស្រីតំណាងអភិបាលរាជធានី-ខេត្ត ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំងអស់ សរុបអ្នកចូលរួមមានប្រមាណជាង៣០០នាក់។
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី “រដ្ឋាភិបាលឌីជីថល”
ថ្ងៃទី៨ ខែកក្កដា ២០២២