(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅសាលាភូមិន្ទរដ្ឋបាល
ឯកឧត្តម ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណ: និងជានាយកសាលាភូមិន្ទរដ្ឋបាល និងឯកឧត្តម ជ្រិន សុខា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីរាជការក្រសួងបរិស្ថាន ថ្នាក់អគ្គនាយករង និងប្រធាននាយកដ្ឋាន ចំនួន ២៤នាក់ សម្រាប់ឆ្នាំ២០២២ ដើម្បីពង្រឹងសមត្ថភាពមន្រ្តីរាជការឱ្យសមស្របទៅតាមការវិវត្តនៃការងារក្នុងក្របខណ្ឌកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីចុះអនុស្សរណៈនៃការយោគយល់គ្នា នៅឆ្នាំ២០១៤ រវាងក្រសួងមុខងារសាធារណៈ និងក្រសួងបរិស្ថាន សាលាភូមិន្ទរដ្ឋបាលបានបណ្តុះបណ្តាលសិក្ខាកាមមកពីក្រសួងបរិស្ថានបានចំនួន ១១វគ្គ ស្មើនឹង ៣៨៥នាក់/ស្រី ១០៧នាក់៕