ថ្ងៃទី២៣ ខែមិថុនា ២០២២
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជួបសំណេះសំណាលតាមប្រព័ន្ធអនឡាញជាមួយអ្នកជំនាញការនៃក្រុមការងារវាយតម្លៃគម្រោងរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ស្ដីពី ការវាយតម្លៃកម្មវិធីគម្រោងឆ្នាំ២០១៩-២០២៣ របស់ UNDP ប្រចាំប្រទេសកម្ពុជា ក្នុងគោលបំណងផ្តល់ធាតុចូល និងអនុសាសន៍សម្រាប់ប្រសិទ្ធភាព និងការបន្តកិច្ចសហការគម្រោងនាពេលខាងមុខ។