(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណ: និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ ជំនាញទំនាក់ទំនងអន្តរជាតិ ចូលរួមកម្មវិធីដាំកូនឈេីនៅ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុម:គិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមអមដំណើរពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាកាកបាទក្រហមកម្ពុជា មន្ដ្រីរាជការ អាជ្ញាធរខេត្តកំពង់ស្ពឺ យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា យុវជនស.ស.យ.ក សិស្សានុសិស្សជាច្រើននាក់ទៀតផងដែរ។
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល ចូលរួមកម្មវិធីដាំកូនឈេីនៅ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា
ថ្ងៃទី៣០ ខែឧសភា ២០២២