(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២២ ថ្នាក់អង្គរ (ក្រុម១ និងក្រុម២) ដែលបានចំណាយថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀលគត់) ដល់សាលាភូមិន្ទរដ្ឋបាល ដើម្បីកែលម្អសោភ័ណភាពសាលាភូមិន្ទរដ្ឋបាល។ សូមជូនពរដល់ កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២២ ថ្នាក់អង្គរ (ក្រុម១ និងក្រុម២) ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះ តែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។