loading

ព័ត៌មានលម្អិត

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល ចូលរួមសិក្ខាសាលាស្តីពីការប្រជុំត្រួតពិនិត្យការរួមបង្កើតចំណេះដឹងក្រោមគម្រោង LEADING Asia ឆ្នាំ២០២២ (the Knowledge Co-creation Follow-up Online Meeting, 2022 LEADING Asia Project)

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានចូលរួមសិក្ខាសាលាអនឡាញស្តីពីការប្រជុំត្រួតពិនិត្យការរួមបង្កើតចំណេះដឹងក្រោមគម្រោង LEADING Asia ឆ្នាំ២០២២ (the Knowledge Co-creation Follow-up Online Meeting, 2022 LEADING Asia Project) ដែលរៀបចំដោយ វិទ្យាស្ថានជាតិជាន់ខ្ពស់សម្រាប់ការសិក្សាគោលនយោបាយរបស់ប្រទេសជប៉ុន (GRIPS) និង ដោយមានការចូលរួមពីសិក្ខាកាមមកពីប្រទេសផ្សេងទៀត ដូចជា ប្រទេសជប៉ុន ប្រទេសកម្ពុជា ប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន ប្រទេសថៃ និងប្រទេសវៀតណាម សរុបប្រមាណ ២៤រូប។ ក្នុងនោះ ឯកឧត្តម យក់ ប៊ុនណា ព្រមទាំងវាគ្មិនតំណាងប្រទេសទាំងអស់ដែលចូលរួម បានធ្វើបទបង្ហាញស្តីពីស្ថានភាពនៃជំងឺកូវីដ១៩ និងវិធានការទប់ស្កាត់របស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ ព្រមទាំងបានចូលរួមពិភាក្សាពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំក្រោមការរាតត្បាតនៃជំងឺកូវីដ១៩។