loading

ព័ត៌មានលម្អិត

ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជ្រើសរើសកន្លែងបំពេញការងារ របស់សិស្សមន្ត្រីជាន់ខ្ពស់ និងក្រមការ

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២២

ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជ្រើសរើសកន្លែងបំពេញការងារ របស់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ (ជំនាន់ឧស្សាហកម្ម ៤.០) និងសិស្សមន្ត្រីក្រមការជំនាន់ទី៩ (ជំនាន់ប្រក្រតីភាពថ្មី)។

នៅក្នុងពិធីនោះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រសួងណាក៏ជាកន្លែងការងារល្អដែរ និងលើកទឹកចិត្តដល់សិស្សមន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញការងារ និងលើកកម្ពស់ដល់វិស័យសេវាសាធារណៈ ដើម្បីទទួលបាននៅជោគជ័យក្នុងការបំពេញការងារ និងជីវិតប្រចាំថ្ងៃផងដែរ។ ទាំងនេះសបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាល គឺជាថ្នាលបណ្ដុះបណ្ដាលមួយដ៏សំខាន់ក្នុងការបណ្ដុះបណ្ដាលមន្ត្រីរាជការ និងអាចចាត់ទុកថា ជាសកម្មភាពជួយពង្រីក និងបង្កើននូវចំណេះដឹង និងការទទួលខុសត្រូវ របស់មន្ត្រីរាជការ ដែលនឹងចូលរួមអនុវត្តការងារក្នុងការបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ដែលស្របនឹងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា៕