ថ្ងៃទី៤ ខែមករា ២០២២
(រាជធានីភ្នំពេញ)៖ នៅថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២២
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ស្ដីពី «ការត្រួតពិនិត្យគម្រោងនៅវត្តឥន្ទបត្តបុរី (ហៅវត្តអង្គរខាងជើង)» ជាមួយនឹងតំណាងស្ថាបត្យករសម្រាប់ការកែលម្អទីបរិវេណវត្តអង្គរខាងជើង។