(ខេត្តកំពង់ស្ពឺ)៖ នារសៀលថ្ងៃសុក្រ និងព្រឹកថ្ងៃសៅរ៍ ១៣ ដល់ ១៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ដែលត្រូវនឹងថ្ងៃទី១៧ និងទី១៨
ខែធ្នូ ឆ្នាំ២០២១
សាលាភូមិន្ទរដ្ឋបាល និងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានសហការរៀបចំអនុវត្តសកម្មភាពសង្គម ក្នុងគោលបំណង៖
១/- ការស្វែងយល់ពីមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា
២/- ការដាំដើមឈើដើម្បីបរិស្ថាន
៣/- ការអប់រំផ្លូវចិត្តតាមបែបព្រះពុទ្ធសាសនា និង
៤/- ការបោះជំរំ។
សូមបញ្ជាក់ថា៖ គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ សិស្សមន្ត្រីក្រមការជំនាន់ទី៩ និងកម្មសិក្សាការីវគ្គវិក្រឹត្យការ
ឆ្នាំ២០២១ទាំងអស់ ក្រោមអធិបតីភាព ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ
នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានចុះអនុវត្តសកម្មភាពសង្គម បោះជំរំ
នៅក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា និងចូលរួមវគ្គសិក្សាធម្មបដិបទា «សេចក្ដីសុខពិតនៅឯណា?»
ដែលត្រូវបានធ្វើបទឧទ្ទេសនាមដោយ ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា និងអនុវត្តការងារសង្គមដាំកូនឈើប្រណិត ចំនួន ៥០០ដើម
ព្រមទាំងនាំយកថវិកាមួយចំនួន ជូនដល់ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា សម្រាប់ចូលរួមគាំទ្រការសាងសង់មជ្ឈមណ្ឌលនេះផងដែរ៕