ថ្ងៃទី១០ ខែធ្នូ ២០២១
(រាជធានីភ្នំពេញ)៖ នៅថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានទទួលជួបតំណាងអង្គការ France Volontaires ប្រចាំនៅប្រទេសកម្ពុជា។ ក្នុងជំនួបនេះភាគីទាំងពីរបានពិភាក្សាអំពី កិច្ចសហប្រតិបត្តិការរវាងសាលាភូមិន្ទរដ្ឋបាល និងអង្គការ France Volontaire លើតម្រូវការអ្នកស្ម័គ្រចិត្ត និងអ្នកជំនាញ ដែលអាចអញ្ជើញមកធ្វើការសម្រាប់ សាលាភូមិន្ទរដ្ឋបាល ក្រោមសហហិរញ្ញប្បទានរវាងភាគីទាំងពីរ៕