(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចូលរួមកម្មវិធីសម្តែងការគួរសម របស់កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២១ ក្រុមទី១ ដែលបានបញ្ចប់ការសិក្សា
និងត្រូវវិលត្រឡប់ទៅបំពេញការងារនៅតាមក្រសួង ស្ថាប័នដើមវិញ។
ក្នុងឱកាសនោះ ឯកឧត្តម បានផ្តល់មតិសំណេះសំណាល និងណែនាំដល់កម្មសិក្សាការីទាំងអស់៖
-ការសិក្សាតាមប្រព័ន្ធអនឡាញ និងការប្រើប្រាស់បច្ចេកវិទ្យា
-កម្មសិក្សាការីទាំងអស់ត្រូវចេះចាប់យកកាលានុវត្តភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបរិបទសកលលោក ដែលជម្រុញការប្រើប្រាស់បច្ចេកវិទ្យា
-បើកចំហដល់ខ្លួនឯងក្នុងការទទួលយកចំណេះដឹង និងដកស្រង់បទពិសោធន៍នៅក្នុងការបំពេញការងារ
-ដកចេញនូវការប្រកាន់បក្ខពួក និងទស្សនៈបុគ្គលនិយម
-ត្រូវយកចិត្តទុកដាក់ចំពោះសុខភាព តាមរយៈរបបអាហារ និងលំហាត់ប្រាណ
-បង្កើតស្មារតីការងារជាក្រុម ក្នុងន័យសាមគ្គីភាព ភាតរភាព ការឱ្យតម្លៃ និងការយោគយល់គ្នា
-ត្រូវយកឱកាសស្គាល់គ្នាតាមរយៈការសិក្សានេះ បង្កើតជាទំនាក់ទំនងល្អ ដោយការជួយជ្រោមជ្រែង និងចែករំលែកឱ្យគ្នាទាំងក្នុងការងារ
និងការរស់នៅក្នុងសង្គម ដើម្បីសម្តែងការអរគុណ និងដឹងគុណដល់សាលា និងគណៈគ្រប់គ្រងសាលា។
កម្មសិក្សាការី ក៏បានជាវនូវរូបចម្លាក់ប្រាសាទអង្គរវត្តមួយផ្ទាំងសម្រាប់បំពាក់នៅក្នុងសាលាភូមិន្ទរដ្ឋបាលផងដែរ។
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណ និងជូនពរដល់ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២១ ក្រុមទី១ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ និងជួបប្រទះតែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕