(រាជធានីភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជួបកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២១ ក្រុមទី៣ (វេនព្រឹក) ក្នុងពិធីជូនកន្ត្រកផ្លែឈើជូនដល់គណៈគ្រប់គ្រងសាលា និងពិសាអាហារសាមគ្គី បញ្ចប់វគ្គសិក្សារបស់កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២១ ក្រុមទី៣ (វេនព្រឹក) នៅសាលាភូមិន្ទរដ្ឋបាល។ ក្នុងវគ្គបណ្ដុះបណ្ដាលនេះមានកម្មសិក្សាការី ចំនួនសរុប ១៣៣អង្គ/នាក់ ដែលបានសិក្សាតាមប្រព័ន្ធអនឡាញ តាំងពីដើមដល់ចប់។
ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល បានលើកទឹកចិត្តដល់កម្មសិក្សាការីដែលបានបញ្ចប់ការសិក្សាពីសាលាភូមិន្ទរដ្ឋបាល ត្រូវចេះចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក នៅពេលចូលបម្រើការងារនៅតាមអង្គភាពរៀងៗខ្លួនវិញ ដើម្បីរួមគ្នា ជួយឱ្យប្រទេសកម្ពុជា បន្តការរីកចម្រើនទៅមុខប្រកបដោយសន្តិភាព។
ជាចុងក្រោយ ឯកឧត្ដម បានថ្លែងអំណរគុណ និងជូនពរដល់ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២១ ក្រុមទី៣ (វេនព្រឹក) ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះ តែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕