loading

ព័ត៌មានលម្អិត

សូមថ្លែងអំណរគុណចំពោះកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីមធ្យម ឆ្នាំ២០២១ បានជាវនូវតុវេទិកាចំនួន ០១ ជូនដល់សាលាភូមិន្ទរដ្ឋបាល

(រាជធានីភ្នំពេញ)៖ នៅថ្ងៃចន្ទ ១០រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១
 
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីមធ្យម ឆ្នាំ២០២១ សរុបចំនួន ៩០អង្គ/នាក់ ដែលបានជាវនូវតុវេទិកាចំនួន ០១ ជូនដល់សាលាភូមិន្ទរដ្ឋបាល។
 
សូមជូនពរដល់ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីមធ្យម ឆ្នាំ២០២១ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះ តែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕