loading

ព័ត៌មានលម្អិត

ឯកឧត្ដម សុខ សេងយ៉ន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា អញ្ជើញជាអធិបតីក្នុងពិធីបាឋកថាស្ដីពី«តើហេតុអ្វីការលើកកម្ពស់សមភាពយេនឌ័រជារបៀប វារៈសំខាន់ក្នុងកិច្ចអភិវឌ្ឍប្រកបដោយចីរភាព?»

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១

ឯកឧត្ដម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធីបាឋកថាតាមប្រព័ន្ធអនឡាញ ស្ដីពី «តើហេតុអ្វីការលើកកម្ពស់សមភាពយេនឌ័រជារបៀប
វារៈសំខាន់ក្នុងកិច្ចអភិវឌ្ឍប្រកបដោយចីរភាព?» ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ ឯកឧត្ដម ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី ជូនដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាគណៈគ្រប់គ្រង និងមន្ត្រីរាជការ ព្រមទាំងកម្មសិក្សាការីទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួន ៨៦៦អង្គ/នាក់។

តាមប្រសាសន៍មតិស្វាគមន៍របស់ ឯកឧត្ដមនាយករងសាលាភូមិន្ទរដ្ឋបាល ក្នុងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការ កម្មសិក្សាការីទាំងអស់នៃសាលាភូមិន្ទរដ្ឋបាល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី ដែលបានចូលរួមចំណាយពេលដ៏មានតម្លៃ សម្រាប់បើកអង្គពិធីបាឋកថានៅព្រឹកនេះ និងសូមថ្លែងអំណរគុណជូនចំពោះ ឯកឧត្ដម ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមាសភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី ដែលបានធ្វើបទបង្ហាញ និងសូមចាត់ទុកការចូលរួមចំណែកនេះជាសកម្មភាពយ៉ាង ថ្លៃថ្លាក្នុងការជួយជំរុញនិងពង្រឹងដំណើរការបណ្ដុះបណ្ដាលរបស់សាលាភូមិន្ទរដ្ឋបាល ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស្របតាម គោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា៕