ថ្ងៃទី៤ ខែតុលា ២០២១
សេចក្តីជូនដំណឹង សាលាភូមិន្ទរដ្ឋបាល នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្រ្តីជាន់ខ្ពស់លើកទី១២ ចំនួន ៩៥នាក់ (ជំនាញរដ្ឋបាលសាធារណៈ ៣៥នាក់, ជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៣៥នាក់, ជំនាញទំនាក់ទំនងអន្តរជាតិ ២៥នាក់) សម្រាប់ការបណ្តុះបណ្តាល ឆ្នាំ២០២២-២០២៣។
-កាលបរិច្ឆេទនៃការបំពេញពាក្យ និងទទួលពាក្យ ចាប់ផ្ដើមពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៧៖៣០នាទី ជាពេលផុតកំណត់។
-ការប្រឡងប្រជែងនឹងប្រព្រឹត្តទៅនៅក្នុងខែធ្នូ ឆ្នាំ២០២១ រីឯកាលបរិច្ឆេទជាក់ស្តែងនឹងប្រកាសផ្សព្វផ្សាយជូននៅពេលក្រោយ៕