ថ្ងៃទី២២ ខែកក្កដា ២០២១
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២១ ក្រុម២(វេនរសៀល) នៃសាលាភូមិន្ទរដ្ឋបាល ដែលមានទឹកចិត្តជ្រះថ្លាបានជាវនូវផ្ទាំងគំនូរមួយផ្ទាំង ដែលមានតម្លៃ ៣៥០$ ប្រគល់ជូនសាលាភូមិន្ទរដ្ឋបាល ដើម្បីចូលរួមកែលម្អសោភ័ណភាពរបស់សាលា និងបានប្រគល់ម៉ាស់ និងអាល់កុល ដល់មន្ត្រីក្នុងនាយកដ្ឋានបណ្តុះបណ្តាលបន្ត ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ។
សូមជូនពរដល់ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះ តែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕