(ខេត្តសៀមរាប)៖ កាលពីថ្ងៃសៅរ៍ ១០កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំមួយ ដែលជាសកម្មភាពការងារសង្គមរបស់ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២១ វេនព្រឹក ក្រុមទី៥
ស្ដីពី “ការបង្កើតគម្រោងស្ថាបនាបន្ថែមនៅក្នុងវត្តឥន្ទបត្តបុរី” ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
កិច្ចប្រជុំនេះមានការសម្របសម្រួលដោយផ្ទាល់ពីសំណាក់ ឯកឧត្ដមឧត្ដមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរ័ក្ស និងអស់លោកដែលជាតំណាង កម្មសិក្សការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២១ វេនព្រឹក ក្រុមទី៥ និងស្ថាបត្យករ ២រូបផងដែរ៕