(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ស្ដីពី «ភាសាបារាំងរដ្ឋបាលសាធារណៈ» ជូនដល់ សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាគណៈគ្រប់គ្រង មន្ត្រីរាជការ និងសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល ដែលអាចប្រើប្រាស់ភាសាបារាំងបានសរុបចំនួន ២៥នាក់។
នៅក្នុងមតិស្វាគមន៍ ឯកឧត្ដម យក់ ប៊ុនណា បានផ្ដល់អនុសាសន៍ណែនាំ និងបានចែករំលែកបទពិសោធន៍ល្អៗពាក់ព័ន្ធអត្ថប្រយោជន៍នៃការប្រើប្រាស់វាក្យសព្ទបច្ចេកទេសជាភាសាបារាំងក្នុងវិស័យច្បាប់ និងហិរញ្ញវត្ថុសាធារណៈ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់តម្រូវការជាក់ស្តែងនៅក្នុងអាជីពមុខងារសាធារណៈរបស់ ឯកឧត្ដម ផងដែរ។
វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងដោយ ក្រុមការងារហ្រ្វង់កូហ្វូនីប្រចាំសាលាភូមិន្ទរដ្ឋបាល ដោយមាន លោក ញ៉ែម វិច្ឆិកា ជាតំណាងក្រុមការងារ, លោក ណុច រ៉ាម៉ូ និង លោក ផៃ ធននិមិត្ត ជាគ្រូឧទ្ទេស ព្រមទាំងសមាជិកមួយចំនួនទៀតជាអ្នកសម្របសម្រួល និងជាជំនួយការបច្ចេកទេស៕