(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្ដីពី «ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ (២០២១-២០២៥) របស់សាលាភូមិន្ទរដ្ឋបាល» ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ជាគណៈគ្រប់គ្រងសាលា លោក លោកស្រី ជាមន្ត្រី និងមន្ត្រីជាប់កិច្ចសន្យារបស់សាលាភូមិន្ទរដ្ឋបាល។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
– បញ្ជ្រាបការយល់ដឹងដល់មន្ត្រីអំពី ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ (២០២១-២០២៥) របស់សាលាភូមិន្ទរដ្ឋបាល
– ពិគ្រោះយោបល់ទូលាយ និងប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាងចុងក្រោយ នៃផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ របស់សាលា
– ផ្តល់មូលដ្ឋានសម្រាប់ការរៀបចំផែនការសកម្មភាពលម្អិតក្នុងការអនុវត្តនៅតាមអង្គភាពជំនាញរបស់សាលា កសាងស្មារតីជាក្រុម និងកិច្ចសហការគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ របស់សាលា៕