ថ្ងៃទី១០ ខែមេសា ២០២១
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១
ឯកឧត្ដម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមប្រឹក្សា គណៈគ្រប់គ្រង ថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្រ្តាចារ្យ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ សិស្សមន្ត្រីក្រមការជំនាន់ទី៩ និងកម្មសិក្សាការី ឆ្នាំ២០២១ ទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល បាននាំយកនូវថវិកាចំនួន ៨.០០០.០០០៛(ប្រាំបីលានរៀនគត់)
ដើម្បីគោរពជូនកាកបាទក្រហមកម្ពុជា អបអរសាទរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១
ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”៕