(ខេត្តព្រៃវែង)៖ នាព្រឹកថ្ងៃសៅរ៍ ៧កេីត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ នាយកសាលាភូមិន្ទរដ្ឋបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមរក៍ ខេត្តព្រៃវែង ក្នុងនាមតំណាងអោយថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំងសហការីចុះមូលដ្ឋានស្រុកពាមរក៍ និងសប្បុរសជន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយ និងថវិកាសប្បុរសធម៌មកឧបត្ថម្ភជូនក្រុមការងារនិងកងកំលាំងសមត្ថកិច្ចចម្រុះប្រចាំការនៅ៤គោលដៅត្រួតពិនិត្យច្រកចេញ-ចូលតំបន់ពាក់ព័ន្ធរាលដាលនៃជម្ងឺកូវីដ-១៩ នៅស្រុកពាមរក៍ ចុះសួរសុខទុក្ខក្រុមការងារដែលប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក្ក ទាំង១០ ចុះសួរសុខទុក្ខក្រុមប្រឹក្សាឃុំព្រែកខ្សាយ(ក)ទាំង៥នាក់ ដែលកំពុងធ្វើចត្តាឡីស័ក្ក និងបាននាំយកថវិកាមកចូលបច្ច័យបុណ្យសពសមាជិកក្រុមប្រឹក្សាឃុំម្នាក់ដែលទទួលមរណភាព។
ក្រុមការងារ និងកងកំលាំងសមត្ថកិច្ចចម្រុះប្រចាំការទាំង៤គោលដៅ ទទួលបាននូវម៉ាស់១៦ប្រអប់ អាល់កុលដបតូច ១២០ដប និងថវិកា ១,៣០០,០០០៛ ក្រុមការងារប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក្កទាំង១០ ទទួលបាននូវម៉ាស់ ១០ប្រអប់ អាល់កុល ១០០ដបតូច និងថវិកា ១,២០០,០០០៛ ក្រុមប្រឹក្សាឃុំដែលកំពុងធ្វើចត្តាឡីស័ក្ក បានទទួលនូវថវិកាបន្ថែម ៣០០,០០០៛ និងគ្រួសារសព ទទួលបានបច្ច័យបុណ្យ ចំនួន ២,៩០០,០០០៛។
ក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំងសហការីចុះមូលដ្ឋានស្រុកពាមរក៍ និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជម្ងឺកូវីដ-១៩។
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយ និងថវិកាសប្បុរសធម៌មកឧបត្ថម្ភជូនក្រុមការងារនិងកងកំលាំងសមត្ថកិច្ចចម្រុះប្រចាំការនៅ៤គោលដៅ
ថ្ងៃទី២០ ខែមីនា ២០២១