ថ្ងៃទី១៣ ខែមករា ២០២១
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំលើសេចក្ដីសម្រេចស្ដីពី «ការតែងតាំងប្រធានមណ្ឌល និងអនុគណៈកម្មការនានាសម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី៩ នៃសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយ ឯកឧត្តម កែវ ធីវុធ ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ និងសហការីចំនួន ០២រូប និងលោក លោកស្រី ដែលជាប្រធាន អនុប្រធាន សមាជិក និងសមាជិកា នៃអនុគណៈកម្មការនានាសម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី៩ នៃសាលាភូមិន្ទរដ្ឋបាល។