(រាជធានីភ្នំពេញ)៖ កាលពីព្រឹកថ្ងៃចន្ទ ១៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០
ឯកឧត្តម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល និងជាតំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា
រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានយកថវិកាចំនួន ២៧,០០០,០០០.០០រៀល
ប្រគល់ជូនខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ គណៈគ្រប់គ្រង សាស្រ្តាចារ្យ មន្រ្តី សិស្សមន្រ្តី កម្មសិក្សាការី
និងសិក្ខាកាមទាំងអស់ ដែលបានផ្តល់ថវិកា ដល់សាលាភូមិន្ទរដ្ឋបាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩។
ទឹកចិត្តប្រកបដោយសប្បុរសធម៌នេះ បានបង្ហាញនូវសេចក្តីមេត្តា និងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល
ហើយក៏បង្ហាញនូវប្រពៃណីដ៏ផូរផង់នៃការជួយសង្គ្រោះគ្នាក្នុងសង្គមជាតិយើងផងដែរ។
សាលាភូមិន្ទរដ្ឋបាល សូមជូនពរ គណៈគ្រប់គ្រង សាស្រ្តាចារ្យ មន្រ្តី សិស្សមន្រ្តី កម្មសិក្សាការី និងសិក្ខាកាមទាំងអស់ និងក្រុមគ្រួសារ
ជួបតែពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល និងជាតំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានយកថវិកាប្រគល់ជូនខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៩ ខែធ្នូ ២០២០