loading

ព័ត៌មានលម្អិត

សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណចំពោះកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីមធ្យម ឆ្នាំ២០២០ បន្ទប់ទួលបាសាន(វេនរសៀល) ដែលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩

(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីមធ្យម ឆ្នាំ២០២០ បន្ទប់ទួលបាសាន(វេនរសៀល) ដែលបាននាំយកថវិកាចំនួន ៣,០០០ដុល្លា ក្នុងនោះថវិកាចំនួន ១,០០០ដុល្លារ ជូនតាមរយៈសាលាភូមិន្ទរដ្ឋបាល
ក្នុងទឹកចិត្តនៃការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ផ្តល់ជូនដល់ប្រជាពលរដ្ឋខ្មែរ និងថវិកាចំនួន ២,០០០ដុល្លា សម្រាប់ឧបត្ថម្ភការកែលម្អសាលា ឱ្យកាន់តែមានសោភ័ណភាព និងភាពមនោរម្យ សម្រាប់ការសិក្សា និងការបំពេញការងារ។
សូមជូនពរដល់ លោក​ លោកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។