loading

ព័ត៌មានលម្អិត

សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណចំពោះកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់ភ្នំពេញ (វេនព្រឹក) ដែលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩

(រាជធានីភ្នំពេញ)៖ ថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់ភ្នំពេញ (វេនព្រឹក) នៃសាលាភូមិន្ទរដ្ឋបាល ដែលបាននាំយកថវិកាចំនួន ៣,៤៥៦,៧៨៩រៀល តាមរយៈសាលាភូមិន្ទរដ្ឋបាល ក្នុងទឹកចិត្តនៃការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋខ្មែរ។

សូមជូនពរដល់ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះ តែសេចក្ដីសុខ សេចក្ដីចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។